Posts

Showing posts from April, 2022

កិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុកព្រៃឈរ

Image
  ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅរដ្ឋបាលស្រុកព្រៃឈរ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុក ស្តីពីពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ របាយការណ៍ប្រចាំខែ អនុម័តកែតម្រូវកិច្ចលទ្ធកម្មសម្រាប់ឆ្នាំ២០២២ និងចែកប្រាក់រង្វាន់ជូនមន្ត្រីប្រចាំខែមីនា នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃឈរ ក្រោមអធិបតីភាពលោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា បញ្ញា អភិបាលរងនៃគណៈអភិបាលស្រុកព្រៃឈរ តំណាងលោក ឡោ ចាន់លី អភិបាលស្រុក និងមានការចូលរួមពីលោក លោកស្រី សមាជិក្រុមប្រឹក្សាស្រុក លោកអភិបាលរងនៃគណ:អភិបាលស្រុក លោក នាយក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី ប្រធានការិយាល័យ/អង្គភាពជុំវិញស្រុក និងលោក មេឃុំគ្រប់ឃុំ។ #sakhan_um #sakhan_usk #preychhor